បទបញ្ជាផ្ទៃក្នុង របស់វត្ត(រាជនិវេសនារាម ព្រះពន្លា)


បទបញ្ជាផ្ទៃក្នុង
របស់វត្ត(រាជនិវេសនារាម ព្រះពន្លា)
rs
ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយព្រះពុទ្ធសាសនាក៏ដូចជាការស់នៅឲ្យមានសណ្តាប់ធ្នាប់ល្អនៅក្នុងសង្គមព្រះសង្ឃយើងនេះសូមព្រះករុណាគ្រប់ព្រះអង្គនិមន្តបដិបត្តិទៅតាមព្រះធម៌វិន័យដែលព្រះពុទ្ធបរមគ្រូនៃយើងទ្រង់ត្រាស់បញ្ញាត្តិនិងពុទា្ធនុញ្ញាត្តិឳ្យភិក្ខុ-សាមណេរបដិបត្តិដើម្បីប្រយោជន៍​ក្នុងការរលាស់ខ្លួនចេញចាកទុក្ខទាំងពួង ក៏ដូចជាសេចក្តីថ្លៃថ្នូរប្រកបដោយវឌ្ឍនភាព និងសន្តិភាព។
ដូច្នេះសូមព្រះករុណាគ្រប់ព្រះអង្គនិមន្តទ្រង់ជា្របនូវ<<>>បញ្ញាត្តិរបស់គណៈគ្រប់គ្រងក្នុងវត្តដែលមានដូចតទៅ៖
            -ប្រការ​​
        ភិក្ខុ​ សាមណេរគ្រប់ព្រះអង្គទាំងអស់ត្រូវនិមន្តចេញទ្រង់បាត្រឳ្យបានទៀងទាត់ម៉ោង(៩.៣៥.នាទីពេលព្រឹក)ឲ្យបានគ្រប់អង្គ។ ហើយក្នុងការនិមន្តទតាមច្រកផ្លូវ ឬចន្លោះផ្ទះ មិនត្រូវនិយាឆ្លងឆើ្លយគ្នាឭ ឬក៏ប្រលែងគ្នាដោយប្រការណានិមួយ និងមិនត្រូវយកចង្ហាន់មកឆាន់នៅឯកុដិជាដាច់ខាត់ លើកលែងតែមានធុរៈជាចាំបាច់ និងត្រូវសូមការអនុញ្ញាតិ អំពីគណៈគ្រប់គ្រងជាមុន។
-ប្រការ ២
-ភិក្ខុ សាមណេរគ្រប់ព្រះអង្គទាំងអស់ មិនត្រូវដើរនិយាយទូរសព័្ទ តាមទីធ្លាក្នុងវត្ត ទោះបីយប់ឬថ្ងៃក៏ដោយ មិនអនុញ្ញាត្តិឲ្យបើកMP3 (ចម្រៀង)ដើរ កាន់ស្តាប់នោះទេ! លើកលែងតែក្នុងកុដិ​ ហើយត្រូវរក្សាភាពស្ងៀមស្ងាត់ មិនត្រូវឪ្យឭចេញក្រៅកុដិ។ មានមិនឳ្យប្រើឃរាវាសស័ព្ទទេ គីត្រូវប្រើជាសង្ឃស័ព្ទជានិច្ច។
-ប្រការ ៣
-ភិក្ខុ សាមណេរគ្រប់ព្រះអង្គទាំងអស់ មិនត្រូវដើរលេងចេញពីវត្តក្នុងវេលាយប់ ដោយគ្មានការអនុញ្ញាតិ ពីគណៈគ្រប់គ្រង និងគ្មានការនិមន្តអំពីឧបាសក ឧបាសិកាណាមួយនោះទេ។ សូមកុំនៅជុំគ្នានៅវេលាយប់ ក្នុងទីធ្លាវត្ត(ក្រៅអំពីកុដិ) ពីព្រោះវានាំឲ្យខាតពេលវេលា សិក្សារៀនសូត្រ។
-ប្រការ ៤
-ភិក្ខុ សាមណេរគ្រប់ព្រះអង្គទាំងអស់ ត្រូវធើ្វកិច្ចវត្តព្រឹកល្ងាច បានដល់ការនមស្សការចំពោះព្រះរតនត្រ័យ ឲ្យបានគ្រប់ព្រះអង្គជារៀងរាល់ពេល ដូចជានៅ មណ្ឌលពោធិព្រឹក ក្នុងព្រះវិហារ និងសាលាធម្មសភាជាដើម ក្រោយពេលដែលឭសម្លេងរគាំងបន្លឺឡើង១៥.នាទី ត្រូវតែនិមន្តទៅកន្លែងនមស្សការគ្រប់ព្រះអង្គ ។
-ប្រការ ៥
-ភិក្ខុ សាមណេរគ្រប់ព្រះអង្គទាំងអស់ សូមមេត្តាស្លៀកពាក់ឲ្យជាបរិមណ្ឌល និងត្រូវប្រើចីវរពណ៌ខ្លាញ់ក្តាមតែមួយគត់បណ្ណោះ(សម្រាប់វត្តព្រះពន្លា)! និងត្រូវ និមន្តចូលរួម ក្នុងការចម្រើនព្រះបរិត្ត និងទទួលភត្តរបស់ពុទ្ធបរិស័ទឲ្យបានគ្រប់ព្រះអង្គទាំងអស់ នៅរាល់ពេលដែលមានកម្មវិធីបុណ្យផ្សេងៗ ក្នុងវត្ត។
-ប្រការ ៦
-ភិក្ខុ សាមណេរគ្រប់ព្រះអង្គទាំងអស់​ មិនត្រូវបដិសេធចំពោះឧទេ្ទសភត្ត ដែលចាត់ចែងឲ្យទៅបុណ្យ ឬកម្មវិធីផ្សេងៗ។
-ប្រការ ៧
-ភិក្ខុ សាមណេរគ្រប់ព្រះអង្គទាំងអស់ មិនត្រូវនិមន្តទៅជាវ សម្ភារៈបរិក្ខារ ឬភេសជ្ជៈ ក្នុងវេលាហាមឃាត់ គឺចាប់ពីម៉ោង ៦.៣៥ នាទី ពេលប្រលប់ឡើងទៅ ជាដាច់ខាត់។ ប៉ុន្តែ អាចប្រើ កូនសិស្ស ដែលស្នាក់នៅក្នុងវត្តបាន ចំពោះសម្ភារៈ ដែលសមគួរ មិនមានទោស​។
-ប្រការ ៨
-ភិក្ខុ សាមណេរគ្រប់ព្រះអង្គទាំងអស់ មិនត្រូវយករឿងផ្ទៃក្នុង របស់ព្រះសង្ឃគ្នាឯង ទៅបា្រប់ដល់ពុទ្ធបរិស័ទ ឲ្យដឹងដោយប្រការណារមួយឡើយ ។ និងត្រូវ រក្សាសេចក្តីថ្លៃថ្លូរ ហើយចេះជួយកិច្ចការក្នុងវត្ត ដូចជា បោសសម្អាត រៀបចំបរិស្ថានជុំវិញ ឲ្យបានស្អាតជាប្រចាំដើម្បីសុខភាព។
-ប្រការ ៩
-ភិក្ខុ សាមណេរគ្រប់ព្រះអង្គទាំងអស់ ពេលនិមន្តទៅវត្ត ស្រុកកំណើត សូមមេត្តាពិត្រគណៈគ្រប់គ្រង ឲ្យបានដឹងផង​ងាយស្រួលសម្រាប់ មានហេតុការអ្វីមួយ កើតឡើងជាយថាហេតុ។​
-ប្រការ ១០
-ភិក្ខុ សាមណេរគ្រប់ព្រះអង្គទាំងអស់ ហាមមិនឲ្យនិមន្តទៅរកអត្តរិកលាភ​ ក្នុងរដូវ ចូលវស្សា។
-ប្រការ ១១
-ច្បាប់ បទបញ្ជាផ្ទៃក្នុងនេះ មានសុពលភាព ចាប់តាំងពីបោះត្រា និង ប្រកាសពីពេលនេះតទៅ ។

                                                                                                     ធ្វើនៅ វត្តព្រះពន្លា.  ថ្ងៃទី ………ខែ …………..      ឆ្នាំ២០១
ចៅអធិការវត្ត

No comments

Powered by Blogger.